បណ្តុះបណ្តាលជំនាញបច្ចេកទេសអោយកាន់តែទំនើបកម្មដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឲ្យស្របនិងនិន្នាការបច្ចេកវិទ្យាថ្មី
១-ពង្រីកការបណ្តុះបណ្តាលជំនាញដើម្បីបង្កើនចំនួនបណ្តុះបណ្តាលសិស្ស-និស្សិតទទួលបានសេវាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
២-ពង្រឹង និងពង្រីកគុណភាពបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
៣-ពង្រីកភាពជាដៃគូជាមួយវិស័យរដ្ឋ និងឯកជនក្នុង ក្រៅប្រទេស
៤-ជម្រុញការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យា
៥-លើកកម្ពស់ជំនាញទន់ សហគ្រិនភាពដល់សិស្ស-និស្សិត
៦-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការបណ្តុះបណ្តាលបច្ចេកទេស
១-វិន័យ
២-សមត្ថភាព
៣-គុណភាព
១.ផ្តល់ជំនាញបច្ចេកទេស ផ្តល់ការងារ និងមុខរបរ
២.ផ្តល់ចំណេះដឹងជំនាញបច្ចេកទេស ដើម្បីប្រកួតប្រជែងទីផ្សារការងារក្នុងប្រទេស និងក្រៅប្រទេស
ពិសេសក្នុងតំបន់
៣.ផ្តល់ឳកាសសម្រាប់សិស្ស-និស្សិតចាប់យកអាជីពការងារ
៤.ផ្តល់នូវបទពិសោធន៍ និងការអនុវត្តជាក់ស្តែងដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធិភាពការងារ
៥.បង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
៦.ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ក្រុមគោលដៅដោយមិនប្រកាន់និន្នាការ និងពូជ
សាសន៍
៧.ផ្តល់អាទិភាពដល់សិស្ស-និស្សិត មកពីជនបទ ពិសេសស្រ្តីភេទ
៨.បង្កើនបរិមាណបណ្តុះបណ្តាលដល់សិស្ស-និស្សិតដោយអនុវត្តន៍នយោបាយសមធម៌រវាងជនបទ និងទី
ក្រុង អ្នកក្រ និងអ្នកមាន ។
៩.លើកទឹកចិត្តដល់សិស្ស-និស្សិតដែលមានស្នាដៃល្អក្នុងការសិក្សារៀនសូត្រ និងការងារសង្គម
១០. បង្កើតឲ្យមានការប្រកួតប្រជែង និងតាំងពិព័ណ៌ស្នាដៃរបស់សិស្ស-និស្សិតទាំងក្នុង និងក្រៅគ្រឹះស្ថាន
១១. ស្វែងរកការងារផ្តល់ជូនសិស្ស-និស្សិតក្រោយបញ្ចប់ការសិក្សា
១២.បង្កើតឲ្យមានសមាគមសិស្ស-និស្សិត
១៣.ដឹកនាំសិស្ស-និស្សិតចុះកម្មសិក្សា និងទស្សនកិច្ចសិក្សាតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស
ផ្សេងៗ ។ល។
១៤.ផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត និងមានអន្តេវាសិកដ្ឋានសម្រាប់សិស្ស-និស្សិតស្នាក់នៅ
១៥.លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ។